សេចក្តីប្រកាសព័ត៌មានស្តីពីការផ្តន្ទាទោសជនជាប់ចោទពាក់ព័ន្ធនឹងករណីសំណុំរឿងឃាតកម្មដោយមានទារុណកម្មអំពើឃោរឃៅ និងឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង (ករណីឃាតកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូងឈ្មោះ PARK MINHO)
នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ សាលាដំបូងខេត្តកំពត បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការផ្តន្ទាទោសជនជាប់ចោទ ពាក់ព័ន្ធនឹងករណីសំណុំរឿងឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ និងឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង (ករណីឃាតកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូងឈ្មោះ PARK MINHO )។
អ្នកនាំពាក្យសាលាដំបូងខេត្តកំពត មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តកំពតបានបើកសវនាការជំនុំជម្រះលើសំណុំរឿងចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ដែលមានជនជាប់ចោទឈ្មោះ JIN TIAN LONG ជនជាតិចិន ឈ្មោះ YIN SONG WAN ជនជាតិចិន ឈ្មោះ LI GUANG HAO ជនជាតិចិន ឈ្មោះ LI XING PENG ជនជាតិចិន ឈ្មោះ LIU HAOXING ជនជាតិចិន និងឈ្មោះ ZHU RENZHE ជនជាតិចិន ពីបទ ឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ និង ឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង ប្រព្រឹត្ត នៅចំណុចអាគារលេខ ១៧៣ តំបន់៣ (បុរីក្រោន) ស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត កាលពី ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២០៥ មាត្រា ៣៧៧ និងមាត្រា ៣៨០ ចំណុចទី៥ នៃក្រមព្រហ្មទណ្ឌ ។
សាលាដំបូងខេត្តកំពត
