សេចក្តីប្រកាសព័ត៌មានស្តីពី ជំនួបសម្ដែងការគួរសមរបស់លោក ប៊ែរត្រង់ ល័រតូឡារី ចំពោះ ឯកឧត្តម ប្រាក់ សុខុន និងលទ្ធផលនៃសម័យប្រជុំលើកទី១នៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីកម្ពុជា-បារាំង
នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ជំនួបសម្ដែងការគួរសមរបស់លោក ប៊ែរត្រង់ ល័រតូឡារី ចំពោះ ឯកឧត្តម ប្រាក់ សុខុន និងលទ្ធផលនៃសម័យប្រជុំលើកទី១នៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីកម្ពុជា-បារាំង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអបអរសាទរចំពោះចំណងមិត្តភាពដ៏យូរលង់ដែលផ្សារភ្ជាប់កម្ពុជា និងបារាំង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចការងារនាពេលថ្មីៗនេះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ទីក្រុងប៉ារីស កាលពីថ្ងៃទី១៣ ខែធ្នូ កន្លងទៅ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ