សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ការ​អភិវឌ្ឍ​តំបន់បឹងព្រែកទប់

នៅ​ថ្ងៃ​ទី​ ១៨​ ខែតុលា​ ឆ្នាំ​២០១៨​ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ស្តី​ពី​ការ​អភិវឌ្ឍ​តំបន់​បឹង​ព្រែក​ទប់​។​ ដោយ​ផ្អែក​លើ​អនុក្រឹត្យ​លេខ​ ២៣​ អន​ក្រ​.​បក​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​កាត់​ដី​ទំហំ​ ១១៥០​ ហិ​កតា​ ចេញពី​បឹង​ព្រែក​ទប់​ ទៅ​ឱ្យ​គម្រោង​អភិវឌ្ឍន៍​ឯកជន​។​ លើស​ពី​នេះ​ទៅ​ទៀត​ បឹង​ព្រែក​ទប់​មិន​ត្រូវ​បាន​ប្រើប្រាស់​ជា​ប្រភព​ផ្គត់ផ្គង់​ទឹក​ ចាប់តាំងពី​ឆ្នាំ​២០១៦​ ដោយសារ​តែ​មានទឹក​ស្អុយ​ហូរ​ចូល​ ហើយ​បច្ចុប្បន្ន​ព្រែក​ទឹកសាប​ក្បាលឆាយ​ ត្រូវ​បាន​ប្រើប្រាស់​ជា​ប្រភព​ផ្គត់ផ្គង់​ទឹក​ស្អាត​ជំនួស​វិញ​។​

រដ្ឋបាលខេត្តព្រះសីហនុ

ទាញយក៖ pdf