សេចក្តីប្រកាសព័ត៌មាន ស្តីពីវេទិកាផ្សព្វផ្សាយស្តីពី “នីតិវិធីក្នុងការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំឆ្នាំតាមប្រព័ន្ធអនឡាញ (E-Filling)” សម្រាប់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ
នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៤ និយ័តករគណនេយ្យ និងសវនកម្ម បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី វេទិកាផ្សព្វផ្សាយស្តីពី “នីតិវិធីក្នុងការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំឆ្នាំតាមប្រព័ន្ធអនឡាញ (E-Filling)” សម្រាប់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅលើគេហទំព័របណ្ដាញសង្គមផ្លូវការរបស់ខ្លួន។
យោងតាមសេចក្តីប្រកាស និយ័តករគណនេយ្យនិងសវនកម្ម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានរៀបចំវេទិការផ្សព្វផ្សាយនេះឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយជូនដល់នាយកក្រុមហ៊ុន តំណាងក្រុមហ៊ុន សហគ្រាស តំណាងមកពីអង្គការសមាគមនានា បានស្វែងយល់ និងចូលរួមអនុវត្ដកាតព្វកិច្ចគណនេយ្យនិងសវនកម្ម និងការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំតាមប្រព័ន្ធអនឡាញ (E-Filling)មកនិយ័តករគណនេយ្យនិងសវនកម្ម តាមពេលកំណត់ដូចមានចែងក្នុងច្បាប់ និងបទប្បញ្ញត្ដិពាក់ព័ន្ធព្រមទាំងប្រកបទៅដោយប្រសិទ្ធភាពខ្ពស់។
និយ័តករគណនេយ្យ និងសវនកម្ម