សេចក្តី​ប្រកាស​ព័ត៌មាន ​ស្តី​ពី​វេទិកា​ផ្សព្វផ្សាយ​ស្តី​ពី​ “​នីតិវិធី​ក្នុង​ការ​ដាក់​បញ្ជូន​របាយការណ៍​ហិរញ្ញវត្ថុ​ ប្រចាំឆ្នាំ​តាម​ប្រព័ន្ធ​អន​ឡាញ​ (E-Filling)”​ សម្រាប់​សហគ្រាស​ និង​អង្គភាព​មិន​ស្វែងរក​ប្រាក់​ចំណេញ​

​នៅ​ថ្ងៃ​ទី​ ១៦​ ខែកក្កដា​ ឆ្នាំ​ ២០២៤​ និយ័ត​ករ​គណនេយ្យ​ និង​សវន​កម្ម​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ វេទិកា​ផ្សព្វផ្សាយ​ស្តី​ពី​ “​នីតិវិធី​ក្នុង​ការ​ដាក់​បញ្ជូន​របាយការណ៍​ហិរញ្ញវត្ថុ​ ប្រចាំឆ្នាំ​តាម​ប្រព័ន្ធ​អន​ឡាញ​ (E-Filling)”​ សម្រាប់​សហគ្រាស​ និង​អង្គភាព​មិន​ស្វែងរក​ប្រាក់​ចំណេញ​ នា​ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០២៤​ នៅ​លើ​គេហទំព័រ​បណ្ដាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​។​

​យោង​តាម​សេចក្តី​ប្រកាស​ និយ័ត​ករ​គណនេយ្យ​និង​សវន​កម្ម​ នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​ បាន​រៀបចំ​វេទិការ​ផ្សព្វផ្សាយ​នេះ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ​ជូន​ដល់​នាយក​ក្រុមហ៊ុន​ តំណាង​ក្រុមហ៊ុន​ សហគ្រាស​ តំណាង​មក​ពី​អង្គការ​សមាគម​នានា​ បាន​ស្វែង​យល់​ និង​ចូលរួម​អនុវត្ដ​កាតព្វកិច្ច​គណនេយ្យ​និង​សវន​កម្ម​ និង​ការ​ដាក់​បញ្ជូន​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​តាម​ប្រព័ន្ធ​អន​ឡាញ​ (E-Filling)​មក​និយ័ត​ករ​គណនេយ្យ​និង​សវន​កម្ម​ តាម​ពេល​កំណត់​ដូច​មាន​ចែង​ក្នុង​ច្បាប់​ និង​បទ​ប្បញ្ញត្ដិ​ពាក់ព័ន្ធ​ព្រមទាំង​ប្រកប​ទៅ​ដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

និយ័តករគណនេយ្យ និងសវនកម្ម

ទាញយក៖ pdf