សេចក្តីប្រកាសព័ត៌មានស្ដីពី លិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្ដីពីការផ្ដល់ ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តគម្រោង «សាងសង់វិទ្យាស្ថានគរុកោសល្យ» នៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង
នៅថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៧ នៅទីស្ដីការក្រសួង ឯកឧត្ដមទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន និង ឯកឧត្ដម ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្ដីពីការផ្ដល់ ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ៣ ១៧០ លានយ៉េន (ប្រមាណ ២៨ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង «សាងសង់វិទ្យាស្ថានគរុកោសល្យ» នៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ