​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ រដ្ឋាភិបាល​ជប៉ុន​

នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែមីនា​ ឆ្នាំ​២០២០​ នៅ​វិមាន​សន្តិភាព​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តី​ពី​ការ​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ជប៉ុន​ ដែល​ត្រូវ​បាន​ចុះ​ ហត្ថលេខា​ដោយ​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ការ​បរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ និង​ឯកឧត្តម​ មិ​កា​មិ​ ម៉ាសា​ហ៊ី​រ៉ូ​ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ សរុប​ទឹកប្រាក់​ប្រមាណ​ជា​ ៣១០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ មក​កាន់​រាជរដ្ឋាភិបាល​កម្ពុជា​។​

ក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf