សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ស្ថានភាព​ទូទៅ​ថ្ងៃ​ចុង​ក្រោយ​ (​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០២៣)​ នៃ​ការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​ ឆ្នាំ​២០២៣

​នៅ​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០២៣​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ស្ថានភាព​ទូទៅ​ថ្ងៃ​ចុង​ក្រោយ​ (​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០២៣)​ នៃ​ការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៧​ ឆ្នាំ​២០២៣​។​

​គិត​ត្រឹម​ម៉ោង​ ៦:០០​ ល្ងាច​នៃ​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០២៣​ ស្ថានភាព​ទូទៅ​នៃ​ដំណើរការ​ឃោសនាបោះឆ្នោត​របស់​គណបក្ស​នយោបាយ​ក្នុង​ថ្ងៃ​ទី​ប្រាំ​នេះ​ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ មាន​សន្តិសុខ​ សុវត្ថិភាព​ សណ្ដាប់ធ្នាប់​ល្អ​ និង​គ្មាន​អំពើ​ហិង្សា​។​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត

ទាញយក៖ pdf