សេចក្ដី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ស្ថានភាព​មិន​ស្របច្បាប់​របស់​កម្មវិធី​ PAI​ ឬ​ PaiPay

នៅ​ថ្ងៃ​ទី​២៤​ ខែមីនា​ ឆ្នាំ​២០២៦​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ស្ថានភាព​មិន​ស្របច្បាប់​របស់​កម្មវិធី​ PAI​ ឬ​ PaiPay​។​

​សេចក្ដី​ប្រកាស​នេះ​បាន​បញ្ជាក់​ថា​ កម្មវិធី​ PAI​ ឬ​ PaiPay​ មិនមែន​ជា​កម្មវិធី​ទូទាត់​ចល័ត​របស់​គ្រឹះស្ថាន​ដែល​មាន​អាជ្ញា​បណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​នោះ​ទេ​ និង​អំពាវនាវ​ឱ្យ​សាធារណជន​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ហានិភ័យ​នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​ ខណៈ​ធនាគារជាតិ​នៃ​កម្ពុជា​ កំពុង​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ ដើម្បី​ចាត់វិធានការ​បង្ក្រាប​។​

ធនាគារជាតិនៃកម្ពុជា

ទាញយក៖ pdf