សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ដំណើរការ​អនុវត្ត​កម្មវិធី​ផ្តល់​ដី​ ការពារ​ព្រៃ​ដើម្បី​រួម​គ្នា​អភិវឌ្ឍ​ដោយ​ចីរភាព​

​នៅ​ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០២៥​ លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​ដឹកនាំ​កម្មវិធី​ផ្តល់​ដី​ ការពារ​ព្រៃ​ដើម្បី​រួម​គ្នា​អភិវឌ្ឍ​ដោយ​ចីរភាព​បាន​ចេញ​នូវ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ដំណើរការ​អនុវត្ត​កម្មវិធី​ផ្តល់​ដី​ ការពារ​ព្រៃ​ដើម្បី​រួម​គ្នា​អភិវឌ្ឍ​ដោយ​ចីរភាព​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ជំហាន​ទី​១​ នឹង​ចាប់ផ្តើម​ទទួល​ពាក្យ​នៅ​ថ្ងៃ​ទី​១​ ខែកុម្ភៈ​ ឆ្នាំ​២០២៥​ នឹង​ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន​ ៥០០​គ្រួសារ​ ស្ថិត​នៅ​ស្រុក​សេ​សាន្ត​ ខេត្តស្ទឹងត្រែង​។​

គណៈកម្មាធិការជាតិដឹកនាំកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព

ទាញយក៖ pdf