សេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យប្រើប្រាស់សន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលមានសញ្ញាសុវត្ថិភាពពិសេស (Hologram)
នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការដាក់ឱ្យប្រើប្រាស់សន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គំរូថ្មីដែលមានសញ្ញាសុវត្ថិភាពពិសេស (Hologram) សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋដើម្បីប្រើប្រាស់។ ក្នុងនោះក្រសួងក៏បានបញ្ជាក់ផងដែរថា សន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (គំរូចាស់) ដែលប្រជាជនកំពុងប្រើប្រាស់បច្ចុប្បន្នមានតម្លៃស្មេីនឹងគំរូថ្មីរហូតដល់អស់សុពលភាព។
ក្រសួងមហាផ្ទៃ