សេចក្តីប្រកាសព័ត៌មានស្ដីពីភាពមិនប្រក្រតីនៃដំណើរការរៀបចំនិងអនុវត្តគម្រោងមូលនិធិរបស់រដ្ឋបាលឃុំទឹកហូត ខេត្តកំពង់ឆ្នាំង
នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានរដ្ឋបាលបាន ចេញសេចក្តីប្រកាសព័ត៌មានស្ដីពីភាពមិនប្រក្រតីនៃដំណើរការរៀបចំនិងអនុវត្តគម្រោងមូលនិធិរបស់រដ្ឋបាលឃុំទឹកហូត ខេត្តកំពង់ឆ្នាំង។
អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ពាក់ព័ន្ធភាពមិនប្រក្រតី ថ្មីៗនេះមានការផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាននិងបណ្តាញសង្គមនានាជាច្រើននៃដំណើរការរៀបចំនិងអនុវត្តគម្រោងមូលនិធិរបស់រដ្ឋបាលឃុំទឹកហូត ខេត្តកំពង់ឆ្នាំង ដែលបង្គោលនិងអំពូលសូឡាមានតម្លៃរហូតដល់ ៨.០០០.០០០រៀលក្នុង១ដើម ដែលតម្លៃនេះខ្ពស់ជាង តម្លៃទីផ្សារហួសហេតុ។
អគ្គនាយកដ្ឋានរដ្ឋបាល
