សេចក្តីជូនដំណឹង ស្តីពី ការបើកតំបន់សម្បទានរ៉ែសម្រាប់ការដាក់ពាក្យសុំអាជ្ញាបណ្ណស្វែងរុករករ៉ែលោហៈ
នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៨ ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីជូនដំណឹងអំពី ការបើកតំបន់សម្បទានរ៉ែចំនួន ០១ ទីតាំង ដើម្បីឱ្យបណ្តាក្រុមហ៊ុនរ៉ែក្នុង និងក្រៅប្រទេស ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដាក់ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករករ៉ែលោហៈ ចាប់ពីថ្ងៃនៃសេចក្តីជូនដំណឹងនេះ រហូតដល់ថ្ងៃសុក្រ ទី ២៣ ខែមីនា ឆ្នាំ ២០១៨។ តំបន់សម្បទានរ៉ែនេះ មានទីតាំងស្ថិតនៅតំបន់ភ្នំអង្កាចមាស ឃុំរីករាយ ឃុំរំដោះ និងឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ មានផ្ទៃដីសម្រាប់ធ្វើការរុករករ៉ែចំនួន ១៧៣ គីឡូម៉ែត្រក្រឡា ដូចមានបញ្ជាក់ក្នុង “ផែនទីទីតាំង និងកូអ័រដោណេ”។
ក្រសួងរ៉ែ និងថាមពល