សេចក្តីជូនដំណឹង​ ស្តី​ពី​ ការ​បើក​តំបន់​សម្បទាន​រ៉ែ​សម្រាប់​ការ​ដាក់​ពាក្យសុំ​អាជ្ញា​បណ្ណ​ស្វែង​រុករក​រ៉ែ​លោហៈ​

​នៅ​ថ្ងៃ​ទី​ ២៦​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៨​ ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ចេញ​សេចក្តីជូនដំណឹង​អំពី​ ការ​បើក​តំបន់​សម្បទាន​រ៉ែ​ចំនួន​ ០១​ ទីតាំង​ ដើម្បី​ឱ្យ​បណ្តា​ក្រុមហ៊ុន​រ៉ែ​ក្នុង​ និង​ក្រៅប្រទេស​ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ដាក់​ពាក្យ​ស្នើ​សុំ​អាជ្ញា​បណ្ណ​ស្វែង​រុករក​រ៉ែ​លោហៈ​ ចាប់ពី​ថ្ងៃ​នៃ​សេចក្តីជូនដំណឹង​នេះ​ រហូត​ដល់​ថ្ងៃ​សុក្រ​ ទី​ ២៣​ ខែមីនា​ ឆ្នាំ​ ២០១៨​។​ តំបន់​សម្បទា​នរ៉ែ​នេះ​ មាន​ទីតាំង​ស្ថិត​នៅ​តំបន់​ភ្នំ​អង្កា​ច​មាស​ ឃុំ​រីករាយ​ ឃុំ​រំដោះ​ និង​ឃុំ​របៀប​ ស្រុក​រវៀង​ ខេត្តព្រះវិហារ​ មាន​ផ្ទៃដី​សម្រាប់​ធ្វើការ​រុករក​រ៉ែ​ចំនួន​ ១៧៣​ គីឡូម៉ែត្រ​ក្រឡា​ ដូច​មាន​បញ្ជាក់​ក្នុង​ “​ផែនទី​ទីតាំង​ និង​កូ​អ័​រ​ដោ​ណេ​”​។​

ក្រសួង​រ៉ែ​ និង​ថាមពល

ទាញយក៖ pdf