សេចក្តីជូនដំណឹងស្តីពី ការបើកតំបន់សម្បទានរ៉ែ សម្រាប់ការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករករ៉ែលោហៈ
នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីជូនដំណឹងអំពី ការសម្រេចប្រកាសបើកតំបន់សម្បទានរ៉ែចំនួន ០៤ ទីតាំង ដើម្បីឱ្យបណ្តាក្រុមហ៊ុនរ៉ែក្នុង និងក្រៅប្រទេស ដាក់ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករករ៉ែលោហៈ ដូចមានបញ្ជាក់ក្នុង “ផែនទីទីតាំង និងកូអ័រដោណេ”។ តំបន់ទាំង ០៤ រួមមាន៖
១- តំបន់ឃុំបេង ស្រុកបន្ទាយអំពិល និងឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ឃុំគំរូ ស្រុកថ្មពួក ឃុំប៉ោយចារ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មានផ្ទៃដីស្វែងរុករករ៉ែលោហៈ (១៩៨ គម២)
២- តំបន់ឃុំខ្យង និងឃុំច្រាច់ ស្រុកជ័យសែន និងឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ មានផ្ទៃដីស្វែងរុករករ៉ែលោហៈ (៧៩,៧០ គម២)
៣- តំបន់ភ្នំតាសូរ ភូមិជ្រៃ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប មានផ្ទៃដីស្វែងរុករករ៉ែលោហៈ (៦៨,៩២ គម២)
៤- តំបន់ភ្នំរមាសហែក ឃុំថ្មី ឃុំស្ទឹងកែវ និងឃុំព្រៃថ្នង ស្រុកទឹកឈូ និងឃុំល្បើក ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត មានផ្ទៃដីស្វែងរុករករ៉ែលោហៈ (១០៨,៤០ គម២)។
ក្រសួងរ៉ែ និងថាមពល