សេចក្តីប្រកាសព័ត៌មានស្តីពី ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay International ស្តីពី “កិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែនតាមឃ្យូអរកូត”
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay International ស្តីពី “កិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែនតាមឃ្យូអរកូត”។
អនុស្សរណៈយោគយល់គ្នានេះ រៀបចំឡើងក្នុងគោលបំណងផ្តល់នូវក្របខ័ណ្ឌជាក់លាក់សម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ដល់ប្រតិបត្តិការទូទាត់ឆ្លងប្រទេសរវាង KHQR នៃប្រព័ន្ធបាគងជាមួយនឹងបណ្តាញឃ្យូអរកូតរបស់ក្រុមហ៊ុន UnionPay International។
ធនាគារជាតិនៃកម្ពុជា