សេចក្តីប្រកាសព័ត៌មានស្តីពី ពិធីដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី ៣
នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញនូវសេចក្តីប្រកាសព័ត៌មានមួយ ស្តីពី ពិធីដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី ៣ នៅលើគេហទំព័របណ្តាញសង្គមផ្លូវការរបស់ខ្លួន។
យោងទៅតាមសេចក្តីប្រកាសព័ត៌មាន ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មានគីជាកំណែទម្រង់ដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងសម្រួល និងសម្រាលបន្ទុករបស់ធុរជនក្នុងការធ្វើធុរកិច្ចនៅកម្ពុជា។ ដំណាក់កាលទីមួយនៃប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ត្រូវបានបើកដំណើរការនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ ហើយដំណាក់កាលទីពីរត្រូវបានចាប់ផ្តើមនៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២១។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ