សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ពិធី​ដាក់​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​ តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ ដំណាក់កាល​ទី​ ៣

នៅ​ថ្ងៃ​ទី​ ២២​ ខែមិថុនា​ ឆ្នាំ​ ២០២៣​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ចេញ​នូវ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ស្តី​ពី​ ពិធី​ដាក់​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​ តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ ដំណាក់កាល​ទី​ ៣​ នៅ​លើ​គេហទំព័រ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​។​

​យោង​ទៅ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​ តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​គី​ជា​កំណែទម្រង់​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល​ ក្នុង​គោលបំណង​សម្រួល​ និង​សម្រាល​បន្ទុក​របស់​ធុរជន​ក្នុង​ការ​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​។​ ដំណាក់កាល​ទី​មួយ​នៃ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​ តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ ត្រូវ​បាន​បើក​ដំណើរការ​នៅ​ថ្ងៃ​ទី​ ១៥​ ខែមិថុនា​ ឆ្នាំ​ ២០២០​ ហើយ​ដំណាក់កាល​ទី​ពីរ​ត្រូវ​បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​ ០១​ ខែកញ្ញា​ ឆ្នាំ​ ២០២១​។​

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ទាញយក៖ pdf