សេចក្តីប្រកាសព័ត៌មានស្តីពីការរៀបចំទិវាមនុស្សគ-ថ្លង់កម្ពុជាលើកទី១១ និងអន្តរជាតិ លើកទី៦៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ “បរិយាបន្នការងារសម្រាប់មនុស្ស គ-ថ្លង់ ដើម្បីការអភិវឌ្ឍ”
នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរៀបចំទិវាមនុស្សគ-ថ្លង់កម្ពុជាលើកទី១១ និងអន្តរជាតិ លើកទី៦៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ “បរិយាបន្នការងារសម្រាប់មនុស្ស គ-ថ្លង់ ដើម្បីការអភិវឌ្ឍ”។
នៅព្រះរាជាណាចក្រកម្ពុជា ការៀបចំទិវាមនុស្សគ-ថ្លង់នេះ ត្រូវបានរៀបចំឡើងក្នុងកម្រិតថ្នាក់ជាតិចាប់តាំងពីឆ្នាំ២០២៣មកម្លេះ ដែលការបង្ហាញឱ្យឃើញអំពីការគិតគូរយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល សាធារណៈជន សង្គមស៊ីវិល ក្រុមគ្រួសារ មិត្តភក្តិដើម្បីលើកទឹកចិត្ត ហើយបំពេញតាមតម្រូវការរបស់មនុស្សគ-ថ្លង់ ព្រមទាំងបង្កើនការលើកកម្ពស់សិទ្ធិ និងសេរីភាពរបស់មនុស្សគ-ថ្លង់នៅលើពិភពលោក។
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា