សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​លទ្ធផល​នៃ​សម័យប្រជុំ​ព្រឹទ្ធសភា​ជា​វិសាមញ្ញ​ នីតិកាល​ទី​៥​ នា​ថ្ងៃ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០២៤​

នៅ​ថ្ងៃ​ទី​ ៣១​ខែកក្កដា​ ឆ្នាំ​ ២០២៤​ ព្រឹទ្ធសភា​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ស្តី​ពី​ លទ្ធផល​នៃ​សម័យប្រជុំ​ព្រឹទ្ធសភា​ជា​វិសាមញ្ញ​ នីតិកាល​ទី​៥​ នា​ថ្ងៃ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០២៤​ នៅ​លើ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​។​

​យោង​តាម​សេចក្ដី​ប្រកាស​ ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​បើក​សម័យប្រជុំ​វិសាមញ្ញ​ នីតិកាល​ទី​៥​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នា​ថ្ងៃ​ពុធ​ ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០២៤​។​