សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​លទ្ធផល​ជំនួប​រវាង​នាយក​រដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ស្បៀង​និង​កិច្ចការ​ជនបទ​នៃ​សាធារណរដ្ឋ​កូរ៉េ​

​នៅ​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០២៣​ ក្រុម​អ្នកនាំពាក្យ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​លទ្ធផល​ជំនួប​រវាង​ឯកឧត្តម​កិ​តិ្ត​ទេសាភិបាល​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ឯកឧត្តម​ ឆុង​ វ៉ាង​គឺ​ន​ (Chung​ Hwang-Keun)​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ស្បៀង​ និង​កិច្ចការ​ជនបទ​ នៃ​សាធារណរដ្ឋ​កូរ៉េ​ ដែល​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​លើក​ទី​១​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ចាប់ពី​ថ្ងៃ​ទី​២៦​ ដល់​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០២៣​។​

​ទស្សនកិច្ច​នេះ​បង្ហាញ​អំពី​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ្ធ​រវាង​ប្រទេស​ទាំង​ពីរ​លើ​វិស័យ​កសិកម្ម​ និង​វិស័យ​ផ្សេង​ទៀត​។​ លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​អរគុណ​ចំពោះ​ភាគី​កូរ៉េ​ដែល​តែង​ផ្តល់​ការ​គាំទ្រ​ និង​យកអាសារ​ដល់​ពលករ​កម្ពុជា​នៅ​កូរ៉េ​ និង​បាន​ស្នើ​ភាគី​កូរ៉េ​ជំរុញ​ការ​វិនិយោគ​មក​កម្ពុជា​ ជា​ពិសេស​នៅ​ក្នុង​វិស័យ​កសិកម្ម​សម្រាប់​បម្រើ​ឱ្យ​ការ​នាំ​ចេញ​។

ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី

ទាញយក៖ pdf