​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ទទួលស្គាល់​កម្មវិធី​ប្រតិបត្តិ​ករ​សេដ្ឋកិច្ច​បាន​ទទួល​ការ​អនុញ្ញាត​ទៅ​វិញ​ទៅ​មក​​ក្នុង​​បណ្តា​ប្រទេស​​អាស៊ាន​ (AAMRA)​

នៅ​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០២៣​ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ទទួលស្គាល់​កម្មវិធី​ប្រតិបត្តិ​ករ​សេដ្ឋកិច្ច​បាន​ទទួល​ការ​អនុញ្ញាត​ទៅ​វិញ​ទៅ​មក​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​ ​(AAMRA)​ ​ បន្ទាប់​ពី​រដ្ឋបាល​គយ​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​​  បាន​ចុះហត្ថលេខា​ កាលពី​ថ្ងៃ​ទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០២៣​។​

AAMRA​ គឺជា​ការ​ព្រមព្រៀង​មួយ​គ្មាន​ចំណង​គតិ​យុ​ត្ត​ដើម្បី​ទទួលស្គាល់​កម្មវិធី​ប្រតិបត្តិ​ករ​សេដ្ឋកិច្ច​បាន​ទទួល​ការ​អនុញ្ញាត​ទៅ​វិញ​ទៅ​មក​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​។​ ការ​ព្រមព្រៀង​នេះ​បាន​ផ្តល់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​បន្ថែម​ជូន​ធុរជន​ ដែល​ត្រូវ​បាន​ទទួលស្គាល់​ថា​ជា​ប្រតិបត្តិ​ករ​សេដ្ឋកិច្ច​បាន​ទទួល​ការ​អនុញ្ញាត​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​ ស្រប​តាម​ស្តង់ដារ​ក្រប​ខណ្ឌ​សុវត្ថិភាព​របស់​អង្គការ​គយ​ពិភពលោក​ ព្រមទាំង​រួមចំណែក​សន្តិសុខ​និង​សុវត្ថិភាព​នៃ​ខ្សែ​ច្រ​វ៉ា​ក់​ផ្គត់ផ្គង់​សកល​។​

អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា

ទាញយក៖ pdf