សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​លទ្ធផល​នៃ​ការ​ចូលរួម​ “​វេទិកា​បា​គូស​កល​ លើក​ទី​១០”

​នៅ​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០២៣​ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​លទ្ធផល​នៃ​ការ​ចូលរួម​ “​វេទិកា​បា​គូស​កល​ លើក​ទី​១០”​ ក្រោម​មូលបទ​ “​ពិភពលោក​ពេល​នេះ​៖​ បញ្ហា​ប្រឈម​ និង​ក្តី​សង្ឃឹម​”​ ពី​ថ្ងៃ​ទី​៧​ ដល់​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០២៣​ នៅ​ទីក្រុង​បា​គូ​ សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់​ ដែល​រៀបចំ​ដោយ​ មជ្ឈមណ្ឌល​អន្តរជាតិ​នី​ហ្សា​មី​ ហ្គា​ន់​ចា​វី​ ​។​

​ទស្សនកិច្ច​របស់​គណៈប្រតិភូ​រដ្ឋសភា​កម្ពុជា​ ទៅ​កាន់​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់​ បាន​ចូលរួម​ចំណែក​ពង្រឹង​និង​ពង្រីក​នូវ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា​ និង​អា​ស៊ែ​បៃ​ហ្ស​ង់​ ហើយ​ថែម​ទាំង​ចែករំលែក​នូវ​បទ​ពិសោធន៍​នៃ​ការ​កសាង​សន្តិភាព​ លិ​ទ្ធិ​ប្រជាធិបតេយ្យ​ និង​ការ​ចូលរួម​របស់​កម្ពុជា​ក្នុង​ការពារ​ពារ​និង​ពង្រឹង​ពហុភាគី​និយម​ ជា​ពិសេស​ ការ​កសាង​មិត្តភាព​ជាមួយនឹង​ថ្នាក់ដឹកនាំ​ នៃ​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​កណ្តាល​ និង​អឺរ៉ុប​ផង​ដែរ​។​

រដ្ឋសភា

ទាញយក៖ pdf