សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួម “វេទិកាបាគូសកល លើកទី១០”
នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួម “វេទិកាបាគូសកល លើកទី១០” ក្រោមមូលបទ “ពិភពលោកពេលនេះ៖ បញ្ហាប្រឈម និងក្តីសង្ឃឹម” ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងបាគូ សាធារណរដ្ឋអាស៊ែបៃហ្សង់ ដែលរៀបចំដោយ មជ្ឈមណ្ឌលអន្តរជាតិនីហ្សាមី ហ្គាន់ចាវី ។
ទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋសភាកម្ពុជា ទៅកាន់ប្រទេសអាស៊ែបៃហ្សង់ បានចូលរួមចំណែកពង្រឹងនិងពង្រីកនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងអាស៊ែបៃហ្សង់ ហើយថែមទាំងចែករំលែកនូវបទពិសោធន៍នៃការកសាងសន្តិភាព លិទ្ធិប្រជាធិបតេយ្យ និងការចូលរួមរបស់កម្ពុជាក្នុងការពារពារនិងពង្រឹងពហុភាគីនិយម ជាពិសេស ការកសាងមិត្តភាពជាមួយនឹងថ្នាក់ដឹកនាំ នៃបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីកណ្តាល និងអឺរ៉ុបផងដែរ។
រដ្ឋសភា