សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី ២ រវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឆែក
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី ២ រវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឆែក។
ភាគីទាំងពីរបានកត់សម្គាល់ដោយសេចក្តីពេញចិត្តចំពោះចំណងមិត្តភាពដ៏ល្អប្រសើរជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដែលកំពុងលូតលាស់រវាងប្រទេសទាំងពីរ។ ឯកឧត្តមទាំងពីរបានបង្ហាញការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទូលំទូលាយដែលជាផលប្រយោជន៍រួមឪ្យកាន់តែប្រសើរថែមទៀត។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ