សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី
នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី នៅថ្ងៃទី១០-១១ ខែឧសភា ឆ្នាំ២០២៣។
ក្នុងឪកាសនៃកិច្ចប្រជុំកំពូលទាំងនេះ ប្រមុខដឹកនាំអាស៊ានបានបញ្ជាក់នូវការគាំទ្រចំពោះភាពជាប្រធានរបស់ឥណ្ឌូនេស៊ី ក្រោមមូលបទ៖ “សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន” និងបានសម្តែងនូវសេចក្តីពេញចិត្តចំពោះវឌ្ឍនភាពក្នុងការសម្រេចបាននូវអាទិភាពរបស់អាស៊ានសម្រាប់ឆ្នាំ២០២៣ ជាពិសេសក្នុងការប្រែក្លាយអាស៊ានទៅជាសហគមន៍មួយដែលមានស្ថាប័នប្រកបដោយភាពស្វាហាប់ រឹងមាំ និងបំពាក់ដោយពង្រឹងសមត្ថភាព និងពោរពេញទៅដោយសមត្ថភាពនិងប្រសិទ្ធភាព។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ