សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤២​ នៅ​ទីក្រុង​ឡា​ប៊ូ​ន​បា​ចូ​ សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​

​នៅ​ថ្ងៃ​ទី​១១​ ខែឧសភា​ ឆ្នាំ​២០២៣​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤២​ នៅ​ទីក្រុង​ឡា​ប៊ូ​ន​បា​ចូ​ សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​ នៅ​ថ្ងៃ​ទី​១០-១១​ ខែឧសភា​ ឆ្នាំ​២០២៣​។​

​ក្នុង​ឪ​កាស​នៃ​កិច្ចប្រជុំ​កំពូល​ទាំងនេះ​ ប្រមុខ​ដឹកនាំ​អាស៊ាន​បាន​បញ្ជាក់​នូវ​ការ​គាំទ្រ​ចំពោះ​ភាព​ជា​ប្រធាន​របស់​ឥណ្ឌូ​នេ​ស៊ី​ ក្រោម​មូលបទ​៖​ “​សារៈសំខាន់​អាស៊ាន​៖​ ស្នូល​នៃ​កំណើន​”​ និង​បាន​សម្តែង​នូវ​សេចក្តី​ពេញចិត្ត​ចំពោះ​វឌ្ឍនភាព​ក្នុង​ការ​សម្រេច​បាន​នូវ​អាទិភាព​របស់​អាស៊ាន​សម្រាប់​ឆ្នាំ​២០២៣​ ជា​ពិសេស​ក្នុង​ការ​ប្រែក្លាយ​អាស៊ាន​ទៅ​ជា​សហគមន៍​មួយ​ដែល​មាន​ស្ថាប័ន​ប្រកបដោយ​ភាព​ស្វាហាប់​ រឹង​មាំ​ និង​បំពាក់​ដោយ​ពង្រឹងសមត្ថភាព​ និង​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​និង​ប្រសិទ្ធភាព​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf