សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលស្តីពីការធ្វើជាសហប្រធានរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលស្តីពីការធ្វើជាសហប្រធានរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។
ព្រឹត្តិការណ៍ដ៏សំខាន់នេះមានអត្ថន័យជាប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅ និងមានសារៈសំខាន់ជាលក្ខណៈយុទ្ធសាស្ត្រសម្រាប់ទាំងអាស៊ានក៏ដូចជាសហភាពអឺរ៉ុប។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ