សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ លទ្ធផល​នៃ​ការ​អញ្ជើញ​ចូលរួម​របស់​ ឯកឧត្ដម​ ប្រាក់​ សុ​ខុន​ នៅ​ក្នុង​កិច្ច​ពិភាក្សា​ទូទៅ​នៃ​មហាសន្និបាត​អ​.​ស​.​ប​.​ លើក​ទី​៨០​ នៅ​ទីក្រុង​ញូ​វ​យ៉​ក

នៅ​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០២៥​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​ អន្តរជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ លទ្ធផល​នៃ​ការ​អញ្ជើញ​ចូលរួម​របស់​ ឯកឧត្ដម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៅ​ក្នុង​កិច្ច​ពិភាក្សា​ទូទៅ​នៃ​មហាសន្និបាត​អ​.​ស​.​ប​.​ លើក​ទី​៨០​ នៅ​ទីក្រុង​ញូ​វ​យ៉​ក​។​ តាម​ការ​ចាត់តាំង​របស់​ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​,​ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ ចូលរួម​កិច្ច​ពិភាក្សា​ទូទៅ​ នៃ​មហាសន្និបាត​អ​.​ស​.​ប​.​លើក​ទី​៨០​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៣-២៩​ ខែកញ្ញា​ ឆ្នាំ​២០២៥​ ក្រោម​មូលបទ​ «​រួម​គ្នា​ដើម្បី​ភាព​ប្រសើរ​ឡើង​៖​ ៨០​ឆ្នាំ​ និង​ច្រើន​ឆ្នាំ​ទៀត​ ដើម្បី​សន្តិភាព​ ការ​អភិវឌ្ឍ​ និង​សិទ្ធិ​មនុស្ស​»​។​

ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ

ទាញយក៖ pdf