សេចក្តីប្រកាសព័ត៌មានស្តីពីការទប់ស្កាត់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ស្ថិតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មានមួយជូនដល់សាធារណៈជន និងអ្នកសារព័ត៌មាន ស្តីពីការចាត់វិធានការបន្ទាន់ជាមួយភាគីម្ចាស់ដី បន្ទាប់ពីទទួលព័ត៌មាន ពីករណីចាក់ថ្មចូលផ្ទៃទន្លេ ដោយពុំមានច្បាប់អនុញ្ញាត នៅទីតាំងភូមិព្រៃទទឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
រដ្ឋបាលខេត្តកំពង់ចាម