សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំបូកសរុបការងារឆ្នាំ ២០១៩ និងលើកទិសដៅការងារឆ្នាំ ២០២០ របស់ក្រសួងរ៉ែ និងថាមពល
នៅថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងរ៉ែ និងថាមពល បានរៀបចំកិច្ចប្រជុំសរុបលទ្ធផលការងារឆ្នាំ ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងមន្ត្រីរាជការចំណុះក្រសួង តំណាងអភិបាលនៃគណៈអភិបាលរាជធានីខេត្ត និងមន្ទីររ៉ែ និងថាមពលរាជធានីខេត្តទាំងអស់សរុបប្រមាណ ៥០០ នាក់។ យោងតាមសេចក្តីប្រកាសព័ត៌មាន នៅក្នុងឆ្នាំ ២០១៩ ក្រសួងបានកំណត់គោលនយោបាយ “ជំរុញអភិវឌ្ឍ និងគ្រប់គ្រងវិស័យរ៉ែ និងថាមពល” ហើយដោយឡែកសម្រាប់ឆ្នាំ ២០២០ អង្គប្រជុំបានកំណត់នូវគោលនយោបាយថ្មីរបស់ក្រសួង ក្នុងអាណត្តិប្រមូលផល គឺ “ពង្រឹងនិងបង្កើនចំណូលឧស្សាហកម្មនិស្សារណកម្ម ពង្រឹងសមត្ថភាពនិងសន្តិសុខថាមពល រួមទាំងសន្តិសុខសុវត្ថិភាពវិទ្យុសកម្ម ដោយឈរលើមូលដ្ឋានសេដ្ឋកិច្ច សង្គម និងបរិស្ថាន”។
ក្រសួងរ៉ែ និងថាមពល