សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំពិភាក្សារកដំណោះស្រាយករណីវិវាទពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញ “ នៅខេត្តចំនួន ៤ គឺ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ
នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានរៀបចំកិច្ចប្រជុំពិភាក្សាអំពី “ដំណោះស្រាយករណីវិវាទពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញ” នៅខេត្តចំនួន ៤ គឺ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដឹកនាំដោយ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបប្រចាំនៅកម្ពុជា តំណាងការិយាល័យនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស តំណាង Directorate General of the European Commission for Trade អភិបាលខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តកំពង់ស្ពឺ និងអភិបាលរងខេត្តកោះកុង តំណាងអង្គភាព និងអង្គការក្រៅរដ្ឋាភិបាលពាក់ព័ន្ធ។ ដីសម្បទានសេដ្ឋកិច្ចដែលមានជម្លោះទាំងបួនខេត្តគឺ៖
១. ខេត្តកោះកុង៖ វិវាទរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន ហេង ហ៊ុយ ក្រុមហ៊ុន Koh Kong Plantation Co.,Ltd និងក្រុមហ៊ុន Koh Kong Sugar Industry Co.,Ltd។
២. ខេត្តកំពង់ស្ពឺ៖ វិវាទរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ ក្រុមហ៊ុនកំពង់ស្ពឺស៊ូហ្គើរ និងក្រុមហ៊ុនកំពង់ស្ពឺផ្លេនថេសិន។
៣. ខេត្តព្រះវិហារ៖ វិវាទរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន ឡាន ហ្វេង (ខេមបូឌា) អ៊ិនធើណេសិនណល ខមភេនី លីមីធីត ក្រុមហ៊ុន រូយ ហ្វេង (ខេមបូឌា) អ៊ិនធើណេសិនណល ខមភេនី លីមីធីត ក្រុមហ៊ុនហេង យូ (ខេមបូឌា) អ៊ិនធើណេសិនណល ខមភេនី លីមីធីត ក្រុមហ៊ុន ហេង រូយ (ខេមបូឌា) អ៊ិនធើណេសិនណល ខមភេនី លីមីធីត និងក្រុមហ៊ុន ហេង ណុង (ខេមបូឌា) អ៊ិនធើណេសិនណល ខមភេនី លីមីធីត។
៤. ខេត្តឧត្តរមានជ័យ៖ វិវាទរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន (ខេមបូឌា) ខេន អន ស៊ូរហ្គើរ វែលលី ក្រុមហ៊ុន ទន្លេស៊ូហ្គើរ ខេន និង ក្រុមហ៊ុនអង្គរ ស៊ូហ្គើរ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់