​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិភាក្សា​រក​ដំណោះស្រាយ​ករណី​វិវាទ​ពាក់ព័ន្ធ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំ​ចេញ​ “​ នៅ​ខេត្ត​ចំនួន​ ៤​ គឺ​ ខេត្តកោះកុង​ ខេត្តកំពង់ស្ពឺ​ ខេត្តព្រះវិហារ​ និង​ខេត្តឧត្តរមានជ័យ​

​​នៅ​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០១៧​ នៅ​ទីស្តីការក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ មាន​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​អំពី​ “​ដំណោះស្រាយ​ករណី​វិវាទ​ពាក់ព័ន្ធ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំ​ចេញ​”​ នៅ​ខេត្ត​ចំនួន​ ៤​ គឺ​ ខេត្តកោះកុង​ ខេត្តកំពង់ស្ពឺ​ ខេត្តព្រះវិហារ​ និង​ខេត្តឧត្តរមានជ័យ​ ដឹកនាំ​ដោយ​ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ដោយ​មានការ​ចូលរួម​ពី​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ តំណាង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ឯកអគ្គរដ្ឋទូត​សហគមន៍​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ តំណាង​ការិយាល័យ​នៃ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ តំណាង​ Directorate​ General​ of​ the​ European​ Commission​ for​ Trade​ អភិបាល​ខេត្តព្រះវិហារ​ ខេត្តឧត្តរមានជ័យ​ ខេត្តកំពង់ស្ពឺ​ និង​អភិបាលរង​ខេត្តកោះកុង​ តំណាង​អង្គភាព​ និង​អង្គការក្រៅរដ្ឋាភិបាល​ពាក់ព័ន្ធ​។​ ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​មាន​ជម្លោះ​ទាំង​បួន​ខេត្ត​គឺ​៖

១.​ ខេត្តកោះកុង​៖​ វិវាទ​រវាង​ប្រជាពលរដ្ឋ​ និង​ក្រុមហ៊ុន​ ហេង​ ហ៊ុយ​ ក្រុមហ៊ុន​ Koh​ Kong​ Plantation​ Co.,Ltd​ និង​ក្រុមហ៊ុន​ Koh​ Kong​ Sugar​ Industry​ Co.,Ltd​។​

២.​ ខេត្តកំពង់ស្ពឺ​៖​ វិវាទ​រវាង​ប្រជាពលរដ្ឋ​ និង​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូ​ហ្គើ​រ​ ក្រុមហ៊ុន​កំពង់ស្ពឺ​ស៊ូ​ហ្គើ​រ​ និង​ក្រុមហ៊ុន​កំពង់ស្ពឺ​ផ្លេ​ន​ថេ​សិន​។​

៣.​ ខេត្តព្រះវិហារ​៖​ វិវាទ​រវាង​ប្រជាពលរដ្ឋ​ និង​ក្រុមហ៊ុន​ ឡាន​ ហ្វេ​ង​ (​ខេ​ម​បូ​ឌា​)​ អ៊ិ​ន​ធើ​ណេ​សិន​ណ​ល​ ខម​ភេ​នី​ លី​មី​ធី​ត​ ក្រុមហ៊ុន​ រូ​យ​ ហ្វេ​ង​ (​ខេ​ម​បូ​ឌា​)​ អ៊ិ​ន​ធើ​ណេ​សិន​ណ​ល​ ខម​ភេ​នី​ លី​មី​ធី​ត​ ក្រុមហ៊ុន​ហេង​ យូ​ (​ខេ​ម​បូ​ឌា​)​ អ៊ិ​ន​ធើ​ណេ​សិន​ណ​ល​ ខម​ភេ​នី​ លី​មី​ធី​ត​ ក្រុមហ៊ុន​ ហេង​ រូ​យ​ (​ខេ​ម​បូ​ឌា​)​ អ៊ិ​ន​ធើ​ណេ​សិន​ណ​ល​ ខម​ភេ​នី​ លី​មី​ធី​ត​ និង​ក្រុមហ៊ុន​ ហេង​ ណុ​ង​ (​ខេ​ម​បូ​ឌា​)​ អ៊ិ​ន​ធើ​ណេ​សិន​ណ​ល​ ខម​ភេ​នី​ លី​មី​ធី​ត​។​

៤.​ ខេត្តឧត្តរមានជ័យ​៖​ វិវាទ​រវាង​ប្រជាពលរដ្ឋ​ និង​ក្រុមហ៊ុន​ (​ខេ​ម​បូ​ឌា​)​ ខេន​ អន​ ស៊ូរ​ហ្គើ​រ​ វែ​ល​លី​ ក្រុមហ៊ុន​ ទន្លេ​ស៊ូ​ហ្គើ​រ​ ខេន​ និង​ ក្រុមហ៊ុន​អង្គរ​ ស៊ូ​ហ្គើ​រ​។​

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ទាញយក៖ pdf