សេចក្តីប្រកាសព័ត៌មានស្ដីអំពីលទ្ធផលកិច្ចប្រជុំពេញអង្គលើកទី១១ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ដើម្បីការពារនិងលើកតម្លៃប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ អាជ្ញាធរជាតិព្រះវិហារ បានចេញសេចក្តីប្រកាសព័ត៌មានស្ដីអំពីលទ្ធផលកិច្ចប្រជុំពេញអង្គលើកទី១១ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ដើម្បីការពារនិងលើកតម្លៃប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះបានពិភាក្សាអំពីលទ្ធផលការងារអភិរក្ស និងការស្រាវជ្រាវនៅប្រាសាទព្រះវិហារ និងកោះកេរ ព្រមទាំងផលប៉ះពាល់នៃការខូចខាតដោយសារព្រឹត្តិការណ៍ឆ្នាំ២០២៥ ដែលមានចំនួន ៥៦២ កន្លែង និងវិធានការបន្ទាន់សម្រាប់ការអភិរក្សសង្គ្រោះវត្ថុសិល្បៈ និងរចនាសម្ព័ន្ធប្រាសាទ។
អាជ្ញាធរជាតិព្រះវិហារ
