សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​សម័យប្រជុំ​ដំបូង​ និង​សម័យប្រជុំ​លើក​ទី​១​ នីតិកាល​ទី​៧​ នៃ​រដ្ឋសភា​ នាថ្ងៃ​ទី​២១ ខែ​សីហា​ ឆ្នាំ​២០២៣​

​ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០២៣​ អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​សម័យប្រជុំ​ដំបូង​ និង​សម័យប្រជុំ​លើក​ទី​១​ នីតិកាល​ទី​៧​ នៃ​រដ្ឋសភា​ ក្រោម​ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្ដម​សីហ​មុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ក្នុង​ពិធី​បើក​សម័យប្រជុំ​ដំបូង​នៃ​រដ្ឋសភា​ នីតិកាល​ទី​៧​ ក៏​មាន​វត្តមាន​របស់​ឥស្សរជន​ជា​ថ្នាក់ដឹកនាំ​ស្ថាប័ន​ជាតិ​សំខាន់ៗ​ អង្គទូត​នានា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ភ្ញៀវ​កិត្តិយស​ជាតិ​ និង​អន្តរជាតិ​ ព្រមទាំង​វត្តមាន​សមាជិក​ សមាជិកា​រដ្ឋសភា​នីតិកាល​ទី​៧​។​ បន្ទាប់​ពី​ពិធី​បើក​សម័យប្រជុំ​ដំបូង​នៃ​រដ្ឋសភា​នីតិកាល​ទី​៧​រួច​មក​ នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​មាន​របៀបវារៈ​បន្ត​ចំនួន​២​ គឺ​៖

  1. ការ​សម្រេច​អំពី​សុពលភាព​នៃ​អាណត្តិ​របស់​សមាជិក​នីមួយៗ
  2. ការ​អនុម័ត​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​ នីតិកាល​ទី​៧
  3.  

​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១​ នីតិកាល​ទី​៧​ នឹង​បន្ត​ នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ​២០២៣​។​

អគ្គលេខាធិការដ្ឋាន​រដ្ឋសភា

ទាញយក៖ pdf