សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា ថ្ងៃទី២ និងទី៣ ខែមិថុនា ឆ្នាំ២០២៥
នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ សមាជរដ្ឋសភា និងព្រឹទ្ធសភា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា ថ្ងៃទី២ និងទី៣ ខែមិថុនា ឆ្នាំ២០២៥។
កិច្ចប្រជុំនេះបានសម្រេចលទ្ធផលជាទីមោទនៈក្នុងការលើកកម្ពស់ឧត្តមប្រយោជន៍របស់ជាតិនិងប្រជាពលរដ្ឋ ដោយបានពិភាក្សាផ្តល់យោបល់លើប្រធានបទចំនួនបីរួមមាន ប្រព័ន្ធគាំពារសង្គម សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងវិស័យកសិកម្ម ដោយបានអនុម័តសេចក្តីសម្រេចចំនួនបីទាក់ទងនឹងប្រធានបទខាងលើ។
សមាជរដ្ឋសភា និងព្រឹទ្ធសភា