សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំចរចាជុំទី២ រវាងកម្ពុជា-សហរដ្ឋអាមេរិកជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ
នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំចរចាជុំទី២ រវាងកម្ពុជា-សហរដ្ឋអាមេរិកជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ។
កិច្ចប្រជុំចរចាជុំទី២នេះបានពិភាក្សាលើអត្ថបទសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ដោយឈរលើស្មារតីយោគយល់គ្នាខ្ពស់ និងបានឈានទៅឯកភាពគ្នាលើបញ្ញត្តិជាច្រើន។
ទីស្តីការគណៈរដ្ឋមន្ត្រី