សេចក្ដីប្រកាសព័ត៌មាន ស្ដីពីសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ -១៩
នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយស្ដីពីសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ -១៩។ វិធានការជុំទី ៧ នេះមានគោលបំណងបន្តរក្សាតុល្យភាពអាជីវកម្ម ក៏ដូចជាគាំទ្រ និងស្តារអាជីវកម្មឡើងវិញដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចក្នុងបរិបទក្រោយឆ្លងវីរុស និងបន្តគាំទ្រដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះតាមរយៈកម្មវិធីផ្តល់ជំនួយសង្គ្រោះជំនួយសាច់ប្រាក់។
រាជរដ្ឋាភិបាលកម្ពុជា