សេចក្តីប្រកាសព័ត៌មាន ស្តីពីការរៀបចំគណៈកម្មការកោសល្យវិច័យ
នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៨ ក្រសួងអប់រំ យុវជន និងកីឡា បានសេចក្តីប្រកាសព័ត៌មាន ស្តីពីការរៀបចំគណៈកម្មការកោសល្យវិច័យ ដើម្បីពិនិត្យដោះស្រាយចំពោះការមិនពេញចិត្តនឹងលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២០ សីហា ២០១៨ ជូនបេក្ខជន មាតាបិតា អាណាព្យាបាល ឬអ្នកពាក់ព័ន្ធ ប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ដូចធ្លាប់អនុវត្តតាមនីតិវិធីនាឆ្នាំកន្លងមក។
គណៈកម្មការកោសល្យវិច័យនឹងចាប់ដំណើរការការងារពីថ្ងៃជូនដំណឹងនេះ ក្នុងរយៈពេល ១សប្តាហ៍។
ក្រសួងអប់រំ យុវជន និងកីឡា