​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ ការ​ដាក់​ពិ​ដាន​អត្រា​ការ​ប្រាក់​ឥណទាន​

​កាលពី​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០១៧​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​អំពី​ការ​ដាក់​ពិ​ដាន​អត្រា​ការ​ប្រាក់​ឥណទាន​ ១៨​ ភាគរយ​ ក្នុង​មួយ​ឆ្នាំ​ សម្រាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និង​ប្រតិបត្តិ​ករ​ឥ​ទាន​ជនបទ​ទាំងអស់​ ហើយនឹង​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​០១​ ខែមេសា​ ឆ្នាំ​២០១៧​នេះ​ជា​កំហិត​ ដើម្បី​ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ ជា​ពិសេស​ប្រជាពលរដ្ឋ​ក្រីក្រ​ ទប់ស្កាត់​បំណុល​វ័ណ្ឌក​ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​ ការពារ​អតិថិជន​ពី​ការ​គិតការ​ប្រាក់​ក្នុង​អត្រា​ខ្ពស់​ពេក​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និង​ជំរុញ​ការ​ប្រើប្រាស់​ឥណទាន​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។​ 

ធនាគារជាតិនៃកម្ពុជា

ទាញយក៖ pdf