សេចក្តីប្រកាសព័ត៌មានស្តីពីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» រវាងក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡែន វ៉ាត់ធើវេយ ឯ.ក និង ធនាគារនីហរ័ណ-អាហរ័ណចិន
នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» រវាងក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡែន វ៉ាត់ធើវេយ ឯ.ក និង ធនាគារនីហរ័ណ-អាហរ័ណចិន។
គម្រោងអនុវត្តតាមរូបភាព សាងសង់-ប្រតិបត្តិការ-ផ្ទេរ (Build-Operate-Transfer - BOT) ដោយក្រុមហ៊ុនវិនិយោគឯកជន នេះ មិនត្រឹមតែភ្ជាប់បណ្តាញផ្លូវទឹកទន្លេទៅកាន់សមុទ្រ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងវិស័យភស្តុភារកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើត «របៀងសេដ្ឋកិច្ចថ្មី» ផ្លាស់ប្តូរមុខមាត់កម្ពុជា និងជាសរសៃឈាមសេដ្ឋកិច្ចដ៏រស់រវើក។ តាមរយៈគម្រោងនេះ តំបន់ឧស្សាហកម្ម មជ្ឈមណ្ឌលភស្តុភារកម្ម ការកែច្នៃផលិតផល ការអភិវឌ្ឍក្រុងរណប និងវិស័យទេសចរណ៍ នឹងរីកចម្រើនយ៉ាងខ្លាំងក្លាតាមបណ្តោយផ្លូវទឹកនេះនាទសវត្សរ៍ខាងមុខ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
