សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​លើ​ការ​យោគយល់​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ និង​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​

ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០២៣​ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ (​ក​.​ប​.​ទ​.)​ និង​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ (​ក​.​វ​.​វ​.​ស​.)​ បាន​ចុះហត្ថលេខា​លើ​ “​អនុស្សរណៈ​លើ​ការ​យោគយល់​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ដាក់​ឱ្យ​ប្រើ​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ​ verify.gov.kh​ ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​និង​កា​រត​ភ្ជាប់​អ៊ីនធឺណិត​”​។​ ផ្អែក​តាម​ខ្លឹមសារ​នៃ​អនុស្សរណៈ​នៃ​ការ​យោគយល់​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​ ក​.​ប​.​ទ​.​ នឹង​ជួយ​គាំទ្រ​ដល់​ ក​.​វ​.​វ​.​ស​.​ ក្នុង​ការ​ធ្វើ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល​ផ្ទៃក្នុង​ ក​.​វ​.​វ​.​ស​.​ ស្រប​តាម​គោលនយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថ​ល​កម្ពុជា​ ២០២២-២០៣៥​ និង​បញ្ច​កោណ​ទី​៥​ នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ ដំណាក់កាល​ទី​១​។​

ពិធី​ចុះហត្ថលេខា​ក្នុង​នេះ​ គឺជា​លើក​ទី​៥​ ហើយ​ ដែល​ ក​.​ប​.​ទ​.​ បាន​រៀបចំ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​និង​កិច្ចព្រមព្រៀង​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ដាក់​ឱ្យ​ប្រើ​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ​ verify.gov.kh​ និង​ការ​ធ្វើ​ឌី​ជី​ថ​លូ​ប​នី​យ​កម្ម​ក្នុង​ក្រសួង​ ស្ថាប័នរដ្ឋ​ និង​គ្រឹះស្ថានឧត្តមសិក្សា​ បន្ទាប់​ពី​បាន​ធ្វើ​ជាមួយ​ក្រសួង​ចំនួន​ ៣​ និង​ គ្រឹះស្ថានឧត្តមសិក្សា​ចំនួន​ ២១​ កាលពី​ពេល​កន្លង​មក​។​

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ (​ក​.​ប​.​ទ​.)

ទាញយក៖ pdf