សេចក្តី​ប្រកាស​ព័​ត៌មាន​ស្តី​ពី​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​គម្រោង​អភិរក្ស​ព្រៃ​ឈើ​​តំបន់​ព្រៃ​ឡង់

នៅ​ថ្ងៃ​ទី​០២ ខែ​​មិនា ឆ្នាំ​២០១៨ ក្រសួងបរិស្ថាន​ បាន​ចេញ​សេចក្តី​ប្រកាស​ព័​ត៌​មាន ​ស្តី​ពី​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​គម្រោង​អភិរក្ស​តំបន់​ព្រៃ​ឡង់​ រវាង​ក្រសួងបរិស្ថាន​ អង្គការ​អភិរក្ស​អន្តរជាតិ (Conservation International)​ និង​ក្រុមហ៊ុន​ Mitsui & Co.,LTD​ ដែលនឹង​ប្រ​ព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​០៥ ខែ​មី​នា ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ២:៣០​ នាទី​រសៀល​ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន​ សាល​ប្រជុំ​ ម៉ុ​ក​ ម៉ា​រ៉េ​ត​ ក្រោម​អធិបតីភាព​របស់​ ឯកឧត្តម​ សាយ​ សំ​អាល់​ រដ្ឋមន្ត្រី​ ក្រសួងបរិស្ថាន​។​ ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​ មាន​គោលបំណង​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ចូលរួម​ចំណែក​របស់​ក្រុមហ៊ុន​ឯកជន​អន្តរជាតិ​ និង​អង្គ​ការ​ដៃគូ​អភិវឌ្ឍ​ន៍នានា​ ក្នុង​ការងារ​​ការពារ​ និង​អភិរក្ស​ធនធាន​ព្រៃឈើ​របស់​កម្ពុជា​ នៅ​ក្រោម​ក្រប​ខណ្ឌ​យន្តការ​ឥណទាន​កាបូន​រួម​គ្នា​ ដែល​ជា​យន្តការ​ទ្វេ​ភា​គី​ថ្មី​មួយ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ប្រទេស​ជប៉ុន​ ក្នុង​ភាព​ជា​ដៃគូ​ជម្រុញ​ការ​អភិវឌ្ឍ​បៃតង​ បញ្ចេញ​កាបូន​តិច​ នៅ​កម្ពុជា​។​

ក្រសួងបរិស្ថាន

ទាញយក៖ pdf