សេចក្តីប្រកាសព័ត៌មានស្តីពីពិធីសម្ភោធដាក់ឲ្យដំណើរការបឋម កម្មវិធីទូទាត់បាគងទេសចរ
នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៤ ធនាគារជាតិ នៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពី ពិធីសម្ភោធដាក់ឲ្យដំណើរការបឋម កម្មវិធីទូទាត់បាគងទេសចរ (Bakong Tourists) នៅលើគេហទំព័រផ្លូវការរបស់ខ្លួន។
យោងតាមសេចក្ដីប្រកាស ធនាគារជាតិនៃកម្ពុជា បានសម្ពោធដាក់ឱ្យដំណើរការបឋម កម្មវិធីទូទាត់បាគងទេសចរ (Bakong Tourists) ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នារសៀលថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។
ធនាគារជាតិនៃកម្ពុជា