សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​គណៈកម្មការ​ផ្សះផ្សា​ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​នីតិ​សមុទ្រ​បញ្ចប់​កិច្ចប្រជុំ​លើក​ទី​២​ ជាមួយ​ប្រទេស​កម្ពុជា​ និង​ថៃ​

​នៅ​ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០២៦​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​គណៈកម្មការ​ផ្សះផ្សា​ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​នីតិ​សមុទ្រ​បញ្ចប់​កិច្ចប្រជុំ​លើក​ទី​២​ ជាមួយ​ប្រទេស​កម្ពុជា​ និង​ថៃ​។​

គណៈកម្មការ​ផ្សះផ្សា​ បាន​លើកទឹកចិត្ត​ភាគី​ទាំង​ពីរ​ឱ្យ​អនុវត្ត​វិធានការ​ទាំងនេះ​ឱ្យ​បាន​ពេញលេញ​ និង​មាន​ប្រសិទ្ធភាព​ ដែល​មាន​សារៈសំខាន់​សម្រាប់​ការ​ជំរុញ​ដំណើរការ​ផ្សះផ្សា​។​ ក្នុង​ចំណោម​វិធានការ​ដែល​បាន​ឯកភាព​គ្នា​ ភាគី​ទាំង​ពីរ​ទទួលស្គាល់​ថា​ពួក​គេ​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​សេចក្តីថ្លែងការណ៍​ ដើម្បី​ការពារ​សិទ្ធិ​ស្របច្បាប់​របស់​ខ្លួន​ ឬ​ដើម្បី​កែតម្រូវ​ព័ត៌មាន​មិន​ពិត​ និង​ព័ត៌មាន​បំភាន់​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf