សេចក្ដី​ប្រកាស​ព័ត៌មាន​៖​ លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​ឯកឧត្តម​ ស៊ី​ ជី​ន​ពីង​ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ពី​ថ្ងៃ​ទី​១៧​ ដល់​១៨​ ខែមេសា​ ឆ្នាំ​២០២៥​

នៅ​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០២៥​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ចេញ​នូវ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្តី​ពី​ លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​ឯកឧត្តម​ ស៊ី​ ជី​ន​ពីង​ ប្រធានាធិបតី​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ពី​ថ្ងៃ​ទី​១៧​ ដល់​១៨​ ខែមេសា​ ឆ្នាំ​២០២៥​នៅ​លើ​វេ​ប​សាយ​ផ្លូវការ​របស់​ខ្លួន​។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ឯកឧត្តម​ ស៊ី​ ជី​ន​ពីង​ ប្រធានាធិបតី​ចិន​ បាន​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​ មិន​ត្រឹមតែ​ដើម្បី​បញ្ជាក់​ឡើង​វិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​ឥត​ស្រាកស្រាន្ត​ចំពោះ​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ពង្រឹង​ និង​ស៊ីជម្រៅ​ថែម​ទៀត​នូវ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ និង​កិច្ច​សហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ​ រវាង​ប្រទេស​ទាំង​ពីរ​។​

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf