សេចក្តីប្រកាសព័ត៌មាន៖ នាយករដ្ឋមន្ត្រីកម្ពុជា និងចិនបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាធើ្វឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការត្បូងពេជ្រ
នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៤ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានមួយស្ដីពី នាយករដ្ឋមន្ត្រីកម្ពុជា និងចិន បញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាធើ្វឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការត្បូងពេជ្រ នៅលើគេហទំព័រផ្លូវការរបស់ខ្លួន។
យោងតាមសេចក្ដីប្រកាស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្ដម លី ឈាង នាយករដ្ឋមន្ដ្រីនៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់សារជាថ្មីនូវការសម្រេចរួមគ្នា ក្នុងការនាំមកនូវវឌ្ឍនភាពបន្ថែមទៀតដល់ទំនាក់ទំនងដ៏យូរអង្វែងនៃមិត្ដភាពជាប្រពៃណី និងកិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំង២ ក្នុងជំនួបទ្វេភាគី នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍។
ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ