សេចក្តី​ប្រកាស​ព័ត៌មាន​៖ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ និង​ចិន​បញ្ជាក់​សា​ជា​ថ្មី​អំពី​ការ​ប្តេជ្ញា​ធើ្វ​ឱ្យ​ស៊ីជម្រៅ​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ​

​នៅ​ថ្ងៃ​ទី​ ១១​ ខែតុលា​ ឆ្នាំ​ ២០២៤​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្ដី​ពី​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ និង​ចិន​ បញ្ជាក់​សា​ជា​ថ្មី​អំពី​ការ​ប្តេជ្ញា​ធើ្វ​ឱ្យ​ស៊ីជម្រៅ​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ​ នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​។​

​យោង​តាម​សេចក្ដី​ប្រកាស​ សម្ដេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ និង​ឯកឧត្ដម​ លី​ ឈាង​ នាយក​រដ្ឋមន្ដ្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ បាន​បញ្ជាក់​សារ​ជា​ថ្មី​នូវ​ការ​សម្រេច​រួម​គ្នា​ ក្នុង​ការ​នាំ​មក​នូវ​វឌ្ឍនភាព​បន្ថែម​ទៀត​ដល់​ទំនាក់ទំនង​ដ៏​យូរអង្វែង​នៃ​មិត្ដភាព​ជា​ប្រពៃណី​ និង​កិច្ច​សហប្រតិបត្ដិការ​រវាង​ប្រទេស​ទាំង​២​ ក្នុង​ជំនួប​ទ្វេភាគី​ នៅ​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០២៤​ នៅ​រដ្ឋធានី​វៀងចន្ទន៍​។​

ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ

ទាញយក៖ pdf