សេចក្តី​ប្រកាស​ព័ត៌មាន​៖​ វឌ្ឍនភាព​ការងារ​ដោះ​មីន​មនុស្សធម៌​ក្នុង​តំបន់​អាទិភាព​នៅ​ព្រំដែន​កម្ពុជា​-​ថៃ​

​នៅ​ថ្ងៃ​ទី​៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ ក្រសួងការពារជាតិ​ បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​ ដើម្បី​ជូនដំណឹង​ដល់​សាធារណជន​អំពី​វឌ្ឍនភាព​នៃ​ការងារ​ដោះ​មីន​មនុស្សធម៌​ នៅ​ក្នុង​តំបន់​អាទិភាព​នៅ​ព្រំដែន​ កម្ពុជា​ និង​ថៃ​។​ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ ភាគី​កម្ពុជា​ និង​ថៃ​ បាន​ឯកភាព​បង្កើត​ ក្រុមការងារ​សម្របសម្រួល​ចម្រុះ​ កម្ពុជា​-​ថៃ​ (JCTF)​ ដើម្បី​ដឹកនាំ​ប្រតិបត្តិការ​ដោះ​មីន​មនុស្សធម៌​នៅ​តំបន់​ព្រំដែន​ ។​ ការ​ដោះ​មីន​ត្រូវ​តែ​ជា​ប្រតិបត្តិការ​មិន​ឯកតោភាគី​ ដោយ​អនុវត្ត​តាម​និយាម​នីតិវិធី​ប្រតិបត្តិ​ (SOP)​ ដែល​បាន​ព្រមព្រៀង​គ្នា​ ហើយ​សកម្មភាព​នេះ​មិន​ត្រូវធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​កំណត់ព្រំដែន​ចុង​ក្រោយ​ឡើយ​ ។​ តំបន់​ព្រំដែន​សាកល្បង​សម្រាប់​ការ​ដោះ​មីន​គឺ​ស្ថិត​នៅ​ ឃុំ​អូ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​ ប្រទេស​កម្ពុជា​ ទល់មុខ​នឹង​ ឃុំ​ណូ​ន​ម៉ាក​ម៉ូ​ន​ ស្រុក​គោក​ស៊ូ​ង​ ខេត្ត​ស្រះ​កែវ​ ព្រះរាជាណាចក្រ​ថៃ​។​ បន្ទាប់​ពី​ការ​ឈូស​ឆាយ​រួច​ តំបន់​ទាំងនោះ​ត្រូវ​តែ​ រក្សា​ស្ថានភាព​ដើម​ (status​ quo)​ ស្រប​តាម​ អនុស្សរណៈ​នៃ​ការ​យោគយល់​ឆ្នាំ​២០០០​ (MOU​ 2000)​។​

ក្រសួងការពារជាតិ

ទាញយក៖ pdf