សេចក្តីប្រកាសព័ត៌មាន៖ កម្ពុជាចូលរួមជាមួយឡាវ និងវៀតណាមក្នុងការជំរុញភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីរួមចំណែកកសាងអនាគតចីរភាពក្នុងតំបន់អាស៊ាន
នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៤ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានមួយស្ដីពី កម្ពុជា ចូលរួមជាមួយឡាវ និងវៀតណាម ក្នុងការជំរុញភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីរួមចំណែកកសាងអនាគតចីរភាពក្នុងតំបន់អាស៊ាន នៅលើគេហទំព័រផ្លូវការរបស់ខ្លួន។
យោងតាមសេចក្ដីប្រកាស នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានអញ្ជើញចូលរួមថ្លែងសន្ទរកថាគន្លឺះនៅក្នុងកម្មវិធីកិច្ចសន្ទនារវាង នាយករដ្ឋមន្ដ្រីកម្ពុជា ឡាវ និង វៀតណាម ជាមួយធុរជនអាស៊ាន ដែលបានប្រព្រឹត្ដទៅនៅក្នុងឱកាសកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន។
ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ